១. ជួយរំលាយអាហារផ្លែខ្វិតជួយទម្លាក់ព្រូនក្នុងពោះវៀន ព្រមទាំងអាចជួយដល់អ្នកដែលមានបញ្ហាពិបាកក្នុងការរំលាយអាហារបាន។ ដើមនិងមែក របស់វា ផ្ទុកនូវសារធាតុ Feronia Gum ត្រូវគេប្រើប្រាស់ជួយព្យាបាល រាគមួលបានផងដែរ។
២. ជួយលាងឈាមទឹកផ្លែខ្វិត ៥០ ក្រាម លាយជាមួយទឹកក្ដៅនិងស្ករ ជាភេសជ្ជៈសម្រាប់លាងឈាម កម្ចាត់ជាតិពុលចេញពីក្នុងឈាម។
៣. ព្យាបាលលើបញ្ហាឈឺត្រចៀក ឫសនៃដើមខ្វិត ជាឱសថមួយព្យាបាលដល់បញ្ហា ឈឺចុកចាប់នៃត្រចៀកបាន។
៤. បង្ការភាពកង្វះជាតិវីតាមីន C កង្វះជាតិវីតាមីន C បង្កជាបញ្ហាដល់សុខភាព។ ផ្លែខ្វិតដែលមានសារធាតុវីតាមីន C ជួយបំពេញទៅសារពាង្គកាយ ព្រមទាំងជួយពង្រឹងប្រព័ន្ធភាពស៊ាំផងដែរ។
៥. ល្អសម្រាប់ អ្នកកើតជំងឺទឹកនោមផ្អែម សារជាតិ Feronia Gum នៅក្នុងដើមនិងមែកខ្វិត ជួយកម្រិតជាតិស្ករនៅក្នុងសរសៃឈាម ដោយវាគ្រប់គ្រង ទៅលើ អាំងស៊ុយលីន និង កម្រិតគ្លុយកូស ជួយបង្ការកុំឲ្យកើតមានជំងឺទឹកនោមផ្អែមធ្ងន់ធ្ងរ។
៦. ជួយព្យាបាលបញ្ហាផ្លូវដង្ហើម ស្លឹកនៃផ្លែខ្វិត ជួយព្យាបាលជំងឺស្រាលៗដែលរ៉ាំរ៉ៃដូចជាផ្ដាសាយ និង ក្អកឈឺក វាអាចទម្លាក់ស្លេស្ម សម្រួលដល់ផ្លូវដង្ហើមឡើងវិញ។
៧. បង្កើនកម្លាំងសាច់ផ្លែខ្វិត ១០០ក្រាម ផ្ដល់១៤០ កាឡូរី និងសារជាតិចិញ្ចឹម ជួយបង្កើនល្បឿនដល់ការរំលាយអាហារនិង ផ្ដល់កម្លាំងដល់រាងកាយ។
៨. ជួយតម្រងនោមការទទួលទានផ្លែខ្វិត ជារឿយៗ ត្រូវបានណែនាំសម្រាប់អ្នកមានបញ្ហាតម្រងនោម ព្រោះវាអាចបន្សាបជាតិពុលក្នុងរាងកាយបាន។
៩. ជំនួយថ្លើម ផ្លែខ្វិត ជាប្រភពនៃជាតិ Beta-Carotene ជួយព្យាបាលបញ្ហាពាក់ព័ន្ធនឹងថ្លើម។ សារធាតុ Thiamine និង Riboflavin ក្នុងផ្លែខ្វិត ជាជំនួយសម្រាប់សរីរាង្គថ្លើមផងដែរ។
១០. ព្យាបាលពិសពស់ចឹក រាល់ផ្នែកនៃ ដើមខ្វិត ទាំងអស់ ត្រូវបានប្រើប្រាស់សម្រាប់ការព្យាបាលពិសពស់ចឹកបាន។
១១. ប្រឆាំងនឹងជំងឺគ្រុនចាញ់សាច់ខ្វិត ត្រូវបានច្នៃ ដោយ ស្ត្រីនៅព្រំដែនថៃនិងភូមា ប្រើប្រាស់ជាឱសថសម្រាប់ សម្ផស្ស។ ជាមួយគ្នានោះ ការស្រាវជ្រាវមួយបានបង្ហាញថា ការលាបសាច់ផ្លែខ្វិតបានបង្កើតនោះលើស្បែកអាចបង្ការគ្រុនចាញ់បាន។