ខ្ទឹមស


១.ជំនួយខួរក្បាល
ខ្ទឹមសរមានអត្ថប្រយោជន៍ជំនួយដល់ខួរក្បាល ព្រោះមានសារធាតុចិញ្ចឹមដូចជា ម៉ាញ៉េស្យូម វីតាមីន B6, C ដែលជាសារធាតុជួយពង្រឹងដល់សមត្ថភាពស្វែងយល់ និង ដំណើរការរំញោចរបស់ខួរក្បាល។ មិនត្រឹមតែប៉ុណ្ណោះ​ក៏ជួយសម្រួលទៅដល់ ប្រព័ន្ធប្រសាទទៀតផង។
២.ជួយពង្រឹងប្រព័ន្ធភាពស៊ាំ
ញ៉ាំខ្ទឹមសឆៅ ដែលសម្បូរទៅដោយវីតាមីន C គឺមានប្រយោជន៍ចំពោះប្រព័ន្ធភាពសាំ។ ជាក់ស្ដែងណាស់ វីតាមីន C គឺជាប្រភពថាមពលជំនួយដល់​ការពង្រឹងប្រព័ន្ធភាពស៊ាំអាចប្រឆាំងនឹងជំងឺបានច្រើនប្រភេទ។ កន្លងមកយើង​​ដឹងបានថា ភាគច្រើន វីតាមីន Cមាននៅក្នុង ប្រភេទផ្លែឈើ ដូចជាផ្លែក្រូច ទំពាំងបាយជូរ ប៉ុន្ដែវាក៏មាន​នៅក្នុងខ្ទឹមសផងដែរ។
៣. ប្រឆាំងនឹងការរលាក
ខ្ទឹមសក៏អាចប្រឆាំងទៅនឹងការលាក បានយ៉ាងមានប្រសិទ្ធភាព ពិសេសការរលាកដែលបង្កឡើងដោយ អុកស៊ីតកម្ម និង អាចកាត់បន្ថយហានិភ័យពីជំងឺមហារីកបានផងដែរ។ ការសិក្សាបានបង្ហាញថា ការរលាកដោយអុកស៊ីតកម្មក្នុងរាងកាយ អាច​បង្កជាជំងឺរ៉ាំរ៉ៃ ប្រសិនជាមិនបានទទួលការព្យាបាលនោះទេ នឹងអាចវិវត្ដទៅជាជំងឺហារីកបាន។
៤.ជំនួយថ្លើម
ការសិក្សាបានបង្ហាញថា ខ្ទឹមសក៏ជួយការពារថ្លើមពីជាតិពុលក្នុងអាហារប្រចាំថ្ងៃ និង ជួយកាត់បន្ថយកម្រិតជាតិស្ករក្នុងឈាមបានផងដែរ។ ជាក់ស្ដែងណាស់ ប្រសិនថ្លើមមានសុខភាពល្អ គឺជួយឲ្យរាងកាយរបស់យើងធ្វើការបានរហ័ស និងបញ្ចេញជាតិពុលកាន់តែមានប្រសិទ្ធភាព ដែលផ្តល់អត្ថប្រយោជន៍ដល់រាងកាយទាំងមូល។
៥.ជំនួយបេះដូង
ការញ៉ាំខ្ទឹមសជាប្រចាំជួយដល់ សុខភាពបេះដូង និងសរសៃឈាម។ យោងតាមការលើកឡើងរបស់​អ្នក​ឯកទេស​ផ្នែកសុខភាពចំណីអាហារ អ្នកស្រីវេជ្ជបណ្ឌិត Vikki Petersen បេះដូងមានទំនាក់ទំនងជាមួយសរសៃ​ឈាម ហើយការញ៉ាំខ្ទឹមស គឺអាចជួយបញ្ចុះ កូលេស្ដេរ៉ូលក្នុងសរៃឈាមបានល្អ ធ្វើឲ្យសម្ពាធឈាមមានសភាពធម្មតា លើសពីនេះទៀត សមត្ថភាពប្រឆាំងនឹងការរលាករបស់ខ្ទឹមស គឺជាអត្ថប្រយោជន៍ដ៏ធំមួយក្នុងការកាត់បន្ថយ​ហា​និ​ភ័យនៃ ជំងឺបេះដូងនេះឯង។
៦.ខ្ទឹមសជួយការពារជំងឺពុកឆ្អឹង
ខ្ទឹមសក៏អាចការពារពីជំងឺពុកឆ្អឹង ពិសេសចំពោះស្រ្ដីតែម្ដងពេលឈានដល់វ័យអស់រដូវ។ ស្ដ្រីក្នុងវ័យអស់រដូវប្រឈមនឹងជំងឺពុកឆ្អឹង នោះដោយសារតែ រាងកាយថយចុះការផលិត អ័រម៉ូនភេទអ៊ឺស្រ្តូហ្សែន។ ការស្រាវជ្រាវបង្ហាញថាខ្ទឹមសអាចមានឥទ្ធិពលជួយបង្កើនលទ្ធភាព ផលិតអ័រម៉ូនអ៊ឺស្រ្តូហ្សែនក្នុងរាងកាយ ហើយអាច​ជួយកាត់បន្ថយហារនិភ័យនៃការថយចុះកំហាប់ឆ្អឹងដែលវិវត្ដទៅតាមវ័យផងដែរ។
ខ្ទឹមសមានផលប្រយោជន៌ ដេញនូវសត្វល្អិត រឺ ជួយប្រឆាំងនឹងជាតិពុល ថ្នាំសណ្តំផងដែរ